តើការព្យាបាលដោយចលនាសម្រាប់កុមារគឺជាអ្វី?

ការព្យាបាលដោយចលនាសម្រាប់កុមារ គឺទាក់ទងទៅនឹងការគ្រប់គ្រងទារក និងកុមារ ដែលមានបញ្ហាជាមួយនឹងប្រព័ន្ធគ្រោងឆ្អឹង និងសាច់ដុំ ប្រព័ន្ធសរសៃប្រសាទ ឬការរីកលូតលាស់។ វាមានគោលបំណងបង្កើនប្រសិទ្ធិភាពនៃការធ្វើចលនា និងដំណើរការរបស់អវយវៈឲ្យបានប្រសើរបំផុត ឬជួយបោះជំហានឲ្យបានសម្រេចដល់គោលដៅសំខាន់ៗនៃដំណើររីកលូតលាស់។

 បញ្ហាប្រព័ន្ធគ្រោងឆ្អឹង និងសាច់ដុំ ប៉ះពាល់ដល់ឆ្អឹង ឬសាច់ដុំ។ រីឯបញ្ហាប្រព័ន្ធសរសៃប្រសាទ វាប៉ះពាល់ដល់ខួរក្បាល ខួរឆ្អឹងខ្នង ឬសរសៃវិញ្ញាណវិញ។ កុមារមានបញ្ហាបែបនេះអាចមានការលំបាកក្នុងដំណើរការរបស់រាងកាយ រួមទាំងការធ្វើចលនានៃអវយវៈ កម្លាំងសាច់ដុំ ជួរចលនារបស់អវយវៈ ហើយលំនឹង។ ការព្យាបាលដោយចលនាសម្រាប់កុមារមានបញ្ហាប្រព័ន្ធគ្រោងឆ្អឹង និងសាច់ដុំ រួមមានការស្ដារសម្បទាឡើងវិញ ក្រោយពីការរងរបួស ឬការវះកាត់។

 កុមារមានបញ្ហាក្នុងដំណើររីកលូតលាស់ អាចមានការលំបាកក្នុងការបោះជំហានឲ្យបានទៅដល់គោលដៅសំខាន់ៗនៃដំណើររីកលូតលាស់។ គោលដៅនៃការរីកលូតលាត់រួមមានសមត្ថភាពប្រើប្រាស់អវយវៈ និងធ្វើសកម្មភាព ដែលកុមារភាគច្រើនអាចធ្វើបាននៅពេលមានអាយុសមរម្យ។ ឧទាហរណ៍ ៖

·         ការគ្រប់គ្រងក្បាល

·         ការរំកិលតិចៗ

·         ការវារ

·         ការអង្គុយ

·         ការដើរ និងការរត់

ដោយពិគ្រោះគ្នាជាមួយនឹងគ្រូពេទ្យព្យាបាលដោយចលនា លោកអ្នកអាចពិនិត្យមើលការរីកលូតលាស់របស់កូនលោកអ្នកដោយប្រើតារាងរីកលូតលាស់ ដែលនាំការរីកលូតលាស់របស់កូន ពីមួយជំហាន ទៅមួយជំហាន សមស្របទៅនឹងអាយុរបស់គេ។

 បើសិនជាលោកអ្នកត្រូវការព័ត៌មានបន្ថែម ឬមានសំនួរណាទាក់ទងទៅនឹងបញ្ហារបស់កូនលោកអ្នក សូមទាក់ទងមកគ្លីនិករបស់យើងខ្ញុំ។