ការព្យាបាលដោយប្រើម៉ាស៊ីនរលកកាំរស្មី (Shockwave)

 ម៉ាស៊ីនរលកកាំរស្មី (Shockwave) គឺជាឩបករណ៏ដែលមានមុខងារជាច្រើន ហើយវាត្រូវបានគេប្រើប្រាស់សំរាប់ព្យាបាលបញ្ហាឆ្អឹងឬសាច់ដុំ,ការព្យាបាលដោយចលនានិង ជាថ្នាំកីឡា និងវាអាចបាញ់បំបែកគ្រួសក្នុងដំរងនោមផងដែរ ។

គុណសម្បត្តិដ៍ធំបំផុតរបស់ម៉ាស៊ីននេះ គឺវាជួយបំបាត់ការឈឺចាប់បានយ៉ាងឆាប់រហ័ស និងជួយស្តាឡើងវិញនូវមុខងាចលនា។ ការព្យាបាលដោយពុំមានការវះកាត់បូករួមជាមួយ

នឹងការមិនប្រើថ្នាំបំបាត់ការឈឺចាប់ គឺជាវិធីដ៏ល្អបំផុតដើម្បីជំរុញការជាសះស្បើយឱ្យកាន់តែលឿន និងបំបាត់ រោគសញ្ញាដែលអាចបង្ករការឈឺចាប់ថ្មីៗ និងរ៉ាំរ៉ៃ។

ការព្យាបាលដោយប្រើម៉ាស៊ីនកាំរស្មី (ESWT) គឺជាបច្ចេកវិទ្យាដ៏ទំនើបដោយប្រើប្រាស់ រលកកាំរស្មីដើម្បីព្យាបាលជំងឺរ៉ាំរ៉ៃ  ជំងឺឬបញ្ហាឈឺចាប់ខ្លាំងនៃប្រពន្ធ័ប្រសាទ ឆ្អឹងសាច់ដុំ (NMS)។ រលកកាំរស្មីគឺខ្លាំង ប៉ុន្តែវាជារលកថាមពលដែលមានរយៈពេលខ្លីដែលអាចធ្វើដំណើលឿនជាងល្បឿនសំលេងទៅទៀត។ ពាក្យថា "Extra-corporeal" មាននយ័ថា "ខាងក្រៅរាងកាយ" ហើយពាក្យនេះគេសំដៅទៅរកការពិតដែលថារលកកាំរស្មីត្រូវបានធ្វើឡើងខាងក្រៅរាងកាយ។

ផ្អែកលើមូលដ្ធានផ្នែកវិទ្យាសស្រ្តនៅពីក្រោយ ការព្យាបាលដោយប្រើប្រាស់ម៉ាស៊ីនកាំរស្មី វាស្រដៀងគ្នាទៅនឹងការលឺជាច្រើនអំពី ”ការបាញ់បំបែកគ្រួសនៅក្នុងតំរោងនោម” ឬក៏អាចនិយាយបានថា ការព្យាបាលដោយការបាញ់ បំបែកគ្រួសនៅក្នុងតំរូងនោមដោយការប្រើប្រាស់កាំរស្មី( acoustic waves )ដោយពុំមានការវះកាត់ ។  បច្ចេកវិទ្យានេះត្រូវបានគេប្រើប្រាស់អស់រយៈពេលរាប់ទស្សវត៏មកហើយ  ហើយក៏បានជួយមនុស្សរាប់ពាន់អ្នកផងដែរ។ នៅពេលអ្នកជំងឺបានទទួលការព្យាបាល ដោយការបាញ់រលកកាំរស្មី វាពិតជាមានអាការៈធូរស្រាលប្រសើឡើងយ៉ាងខ្លាំង ដូចនេះហើយ អ្នកវិទ្យាសាស្រ្តក៏បានចាប់ផ្តើម “ រកឃើញ” ហើយបានបង្កើតឧបករណ៏ល្អប្រសើជាងនេះ ដែលសាកសមបំផុតចំពោះ ជំងឺដែលទាក់ទងនិងប្រពន្ធ័ប្រសាទសាច់ដុំឆ្អឹង (NMS) ។

យើងរីករាយផ្តល់កាព្យាបាលដោយប្រើម៉ាស៊ីនរលកកាំរស្មី ដើម្បីព្យាបាលជំងឺដែលទាក់ទងនិងប្រពន្ធ័ប្រសាទសាច់ដុំឆ្អឹង (NMS) ។ រលកកាំរស្មី ធ្វើឧ្យប្រសើរឡើងវិញនូវ Entheisopathi(សរសៃពួរតភ្ជាប់ជាមួយឆ្អឹង)   Desmopathic (សរសៃរយាងដែលតភ្ជាប់ជាមួយឆ្អឹង) និងជំងឺឬស្ថានភាពដូចជា ការឈឺកែងដៃ នឹង ឈឺកែងជើង។ ប៉ុន្តែចាប់តាំងពីម៉ាស៊ីនរលកកាំរស្មី ត្រូវបានគេធ្វើឩ្យកាន់តែប្រសើរឡើង ដើម្បីទទួលបានជោគជយ័ក្នុងការព្យាបាលជំងឺជាច្រើនប្រភេទ ដែលទាក់ទងជាមួយ សាច់ដុំ ឆ្អឹង សរសៃរតភ្ជាប់ សរសៃរពួរ នឹងជំងឺនៃប្រពន្ធ័សរសៃប្រសាទ ។ សូមមើលបញ្ជីឈ្មោះជំងឺ ដែលទាក់ទងនឹងប្រពន្ធ័ប្រសាទសាច់ដុំឆ្អឹងទូទៅ ដែលសាកសមបំផុតសំរាប់ព្យាបាលដោយប្រើម៉ាស៊ីនរលកកាំរស្មី ដូចខាងក្រោម៖

 

 •  ដុំរឹងនៅក្នុងសរសៃរតភ្ជាប់
 • រលាកសរសៃរពួនៅក្រោមក្បាលជង្គង់
 • របួសក្បាលជង្គង់ដោយការត់
 • រលាកសរសៃកែងដៃដោយកាលេង តេនីស
 • រលាកសរសៃកែងដៃដោយការលេងហ្គោល
 • តឹងសរសៃពួកែងជើង
 • ឈឺកែងជើង
 •  របួសសាច់ដុំស្មារ
 •  ជំងឺឈឺររ៉ាំរៃ
 •  ប្រេះឆ្អឹង
 • ជំងឺ Morton’s Disease