ការព្យាបាលដោយចលនាស្ដារកាយនីតិសម្បទានូវជំងឺសរសៃប្រសាទ

តើការព្យាបាលដោយចលនានូវជំងឺសរសៃប្រសាទគឺជាអ្វី?

ការព្យាបាលដោយចលនានូវជំងឺសរសៃប្រសាទ គឺទាក់ទងទៅនឹងការពិនិត្យមើល ហើយការព្យាបាលមនុស្សមានជំងឺសរសៃប្រសាទ ដែលជាលទ្ធផលរបស់ការខូចខួរក្បាល ខួរឆ្អឹងខ្នង ឬសរសៃប្រសាទរបស់ពួកគេ។ ជំងឺប្រភេទនេះមានដូចខាងក្រោម ៖

·         ជំងឺដាច់សរសៃឈាមខួរក្បាល (ជំងឺស្លាប់មួយចំហៀងខ្លួន)

·         ជំងឺប្រព័ន្ធភាពស៊ាំវាយប្រហារប្រព័ន្ធសរសៃប្រសាទ (Multiple Sclerosis)

·         ជំងឺពិការអវយវៈបណ្ដាលមកពីបញ្ហាខួរក្បាលពេលនៅទារក (Cerebral Palsy)

·         ជំងឺញ័រសាច់ដុំ ឬភាពតានតឹងនៃសាច់ដុំ បណ្ដាលមកពីបញ្ហាខួរក្បាល (Parkinson’s Disease)

·         ការរងរបួសខួរក្បាល

·         ជំងឺស្វិត ឬខ្សោយសាច់ដុំ (Muscular Dystrophy)

·         ជំងឺស្មុកស្មាញដូចជា ជំងឺ “Guillain Barre” ឬការបះពាល់ក្រោយពីមានជំងឺស្វិតដៃជើង (Post-Polio Syndrome) ។ល។

រួមទាំងបញ្ហាសរសៃប្រសាទដទៃទៀតផង។

វិធីសាស្ត្រព្យាបាលដោយចលនាសម្រាប់របួសខួរក្បាល គឺធ្វើអ្វីគ្រប់បែបយ៉ាង ដើម្បីជំរុញសកម្មភាពនៃខួរក្បាល។ នៅពេលដែលខួរក្បាលរងរបួស នោះនឹងកើតមានបញ្ហាដល់ផ្លូវសរសៃវិញ្ញាណ ឬដល់ផ្លូវសរសៃប្រសាទបញ្ជា ឬដល់ទាំងពីរក៏មានដែរ។ បើសិនជាគ្មានការរំញោចដល់ផ្លូវសរសៃវិញ្ញាណមកដល់ខួរក្បាលទេ នោះក៏នឹងឥតមានការបញ្ជាចេញតាមផ្លូវសរសៃប្រសាទបញ្ជាដែរ ដែលការបញ្ចេញបញ្ជានេះធ្វើឲ្យមានសកម្មភាព និងការធ្វើចលនារបស់អវយវៈ។ ការធ្វើឲ្យរំញោចដល់សរសៃវិញ្ញាណរបៀបនេះឯង មានសារសំខាន់ ពីព្រោះ “ខួរក្បាលពង្រីកសមត្ថភាពបានតែតាមរយៈការប្រើប្រាស់”។

វិធីសាស្ត្ររព្យាបាលដោយចលនានូវជំងឺសរសៃប្រសាទ អាចជួយអ្នកជំងឺក្នុងការអភិវឌ្ឍ និងការបង្កើនសមត្ថភាពប្រើប្រាស់អវយវៈឲ្យកាន់តែប្រសើរឡើងបាន ដូចជា ៖

·         លំនឹង

·         ការវិភាគ និងការហ្វឹកហ្វឺនឥរិយាបថនៃការដើរ

·         ការហ្វឹកហ្វឺននូវការផ្លាស់ប្ដូរឥរិយាបថ (ឧ. ពីឈទៅអង្គុយវិញ)

·         បង្ហាត់ឡើងវិញ និងចំរើនកម្លាំងនូវប្រព័ន្ធសាច់ដុំ និងសរសៃប្រាសាទ

·         បញ្ហាសន្លាក់

·         ការហ្វឹកហ្វឺនសុវត្ថិភាព

·         ការពិគ្រោះយោបល់រឿងតម្រង់វិទ្យាផ្នែកទ្រនាប់បាតជើង

·         ការបង្ហាត់ និងការផ្ដល់ជូនដំបូន្មានចំពោះសកម្មភាពប្រចាំថ្ងៃ ហើយចំពោះការត្រឡប់ទៅធ្វើការងារ ឬចូលរួមកីឡាឡើងវិញ

 បើសិនជាលោកអ្នកត្រូវការព័ត៌មានបន្ថែមអំពីការព្យាបាលដោយចលនានូវជំងឺសរសៃប្រសាទ សូមទាក់ទងមកគ្លីនិករបស់យើងខ្ញុំ។