សូលីដេត អេស្ពើ (Soledad Espert ) គីជាអ្នកគ្រូពេទ្យព្យាបាលដោយចលនា(មុខងាប្រចាំថ្ងៃ) គាត់ជាជនជាតិអេស្បាញ ហើយគាត់បានបញ្ចប់ការសិក្សាពីសាកលវិទ្យាលយ័ សាន វីនសិន មាទីត (San Vicente Martir University) ក្នុងទីក្រុង វាលេនស៊ៀ (Valencia) ។ អ្នកគ្រូពេទ្យ បានស្ម័គ្រចិត្តចូលបំរើការងារនៅក្នុងប្រទេស ឈីលី  (នៅអាមេរិកខាងត្បូង) ព្រមទាំងទទួលបានបរិញ្ញាបត្រ័ជាន់ខ្ពស់ផ្នែក “ស្តាឡើងវិញនូវកាយនិតិសម្បទាអាវះយវះផ្នែកលើ” នៅសាកលវិទ្យាល័យ ឡាសាល( La Salle) ក្នុងទីក្រុង ម៉ាដ្រីត។ លើសពីនេះទៅទៀត គាត់បានចូលរៀនវគ្គ "ព្យាបាលដោយចលនានៅក្នុងទឹក” នៅសាកលវិទ្យាលយ័ ជុអេន ខាលូស ១( Juan Carlos I University) ក្នុងទីក្រុង ម៉ាដ្រីត ។ ហើយគាត់ទទួលបានសញ្ញាបត្រ័ជាច្រើនទៀតដែលទទួលស្គាល់ដោយសាកលវិទ្យាល័យ ឯកទេសព្យាបាលដោយចលនាក្នុងទឹកអន្តរជាតិ (International Aquatic Therapy Faculty) ដែលធ្វើឱ្យគាត់ក្លាយជាអ្នកឯកទេសព្យាបាលដោយចលនានៅក្នុងទឹក។

អ្នកគ្រូសូលីដេត បានបន្តការសិក្សាកំរិតក្រោយឧត្តមផ្នែក “ការបង្ការជំហ៊ានដំបូង និងការរំជោចឡើងវិញ” ពីសាលា Euroinnova Business School (Granada) ។ មុនការសិក្សាមុខវិជ្ជាព្យាបាលដោយចលនា(មុខងារប្រចាំថ្ងៃ) អ្នកគ្រូសូលីដេត ក៏បានបញ្ចប់ការសិក្សាពីសាលា ស៊ីហ្វេភី សានតា អានា (CFP Santa Ana) ជាអ្នកបច្ចេកទេសវិទ្យុសាស្ត្រ

ហើយគាត់បានចូលបំរើការងាក្នុងមន្ទីពេទ្យអស់យះពេល៤ឆ្នាំផ្នែកថតឆ្អឹង និងបកប្រែលទ្ធផល អឹម អ អាយ និង អេចរេ (MRI and X-Ray)។

អ្នកគ្រូពេទ្យមានបទពិសោធន៏ធ្វើការងារព្យាបាលកុមារដែលមានជំងឺលូតលាស់ខុសប្រក្រតី មានបទពិសោធន៏បង្ហាត់បង្រៀនអាណាព្យាបាល និងអ្នកថែរក្សា ព្រមទាំងការជួយគាំទ្រ នៅក្នុងសាលារៀនផងដែរ។ ក្រៅអំពីការងាជាមួយកុមារ គាត់ក៏មានបទពិសោធន៏ធ្វើការងាព្យាបាលជា

មួយអ្នកជំងឺពេញវ័យដែលខួក្បាលទទួលរងកាប៉ះពាល់ និងអ្នកជំងឺដែលមានទ្រនាប់ឆ្អឹងខ្នងសិករិចរិល។

អ្នកគ្រូសូលីដេត ក៏ជាគ្រូបង្ហាត់ស្គីម្នាក់ហើយគាត់បានធ្វើការងានេះរយះពេលជាង៥ឆ្នាំនៅសាសាបង្ហាត់ស្គី ដោយប្រើកីឡាជាយុត្តិសាស្រ្តជំរុញលើកទឺកចិត្តកែប្រែក្មេង និងយុវវ័យដែលមានបញ្ហាផ្នែករាងកាយ ផ្នែកសង្គម និងផ្នែកស្មារតីឱ្យបានល្អប្រសើឡើងវិញ។

 “ខ្ញុំចូលចិត្តជួយមនុស្សដើម្បីលើកកំពស់គុណភាពនៃជីវិតរបស់ពួកគេ ដោយពង្រឹងសម្ថភាព និងមុខងារ ទាំងអស់នេះហើយដែលនាំឱ្យខ្ញុំក្លាយជាអ្នកគ្រូពេទ្យព្យាបាលដោយចលនា (មុខងារប្រចាំថ្ងៃ)។ ចាប់តាំងពីខ្ញុំបានបញ្ចប់ការសិក្សារួចមក ខ្ញុំក៏នៅបន្តចូលរួមវគ្គសិក្សា

ជាច្រើនទៀតដើម្បីបង្កើនចំណេះដឹង និងបង្កើនជំនាញព្យាបាលដើម្បីជួយអ្នកជំងឺរបស់ខ្ញុំតាមវិធីដែល

អាចធ្វើទៅបាន ។ ខ្ញុំធ្លាប់បានមកធ្វើការងានៅប្រទេសកម្ពុជាម្តងហើយ ខ្ញុំស្រលាញ់ប្រទេសនេះ និងវប្បធម៌ ហេតុនេះហើយខ្ញុំក៏សំរេចចិត្តត្រឡប់មកធ្វើការម្តងទៀតនៅទីនេះ”។

 

occupational-therapy-overseas.jpg