តើការព្យាបាលដោយចលនាសំរាប់កុមាគឺជាអ្វី?

ការព្យាបាលដោយចលនាសំរាប់កុមាគឺជាប់ពាក់ព័ន្ធនឹងការគ្រប់គ្រងរបស់ ទារកនិងកុមារ ដែលមានបញ្ហា ឆ្អឹង ប្រព័ន្ធប្រសាទ និងការ លូតលាស់ ។ ការព្យាបាលដោយចលនានេះមានគោលបំណង ដើម្បីបង្កើនប្រសិទ្ធភាព ចលនា និងមុខងារ កូនរបស់ លោកអ្នក ឬ ជួយក្នុងការ សម្រេចបាននូវគោលដៅ លូតលាស់ក្នុងជីវិតរបស់ពួកគេ៕

ជំងឺសន្លាក់និងទឺកសន្លាក់រាំរ៉ៃអាចប៉ះពាល់ដល់ប្រពន្ធ័ឆ្អឹងនិងសាច់ដុំ។ ចំណែកឯជំងឺដែលដែលទាក់ទងនិងប្រពន្ធ័សរសៃប្រសាទអាចប៉ះពាល់ដល់ ខួរក្បាល ខួរឆ្អឹងខ្នង ឬសរសៃប្រសាទ ។
កុមារដែលមានបញ្ហាទាំងនេះអាចមាន ការលំបាកក្នុងកាធ្វើចលនាផ្នែករាងកាយ របស់ពួកគេរួមមាន៖ ការចល័ត កម្លាំងរបស់សាច់ដុំ កំរិតនៃការធ្វើចលនា និង កាទប់លំនឹង។ ការព្យាបាលដោយចលនាសំរាប់កុមាររួមមាន៖ ការស្តារឡើងវិញនូវកាយនិតិសម្បទារក្រោយការបួស និងក្រោយការវះកាត់។
កុមារដែលមាន បញ្ហាក្នុង ការអភិវឌ្ឍន៍(លូតលាស់) អាចមាន ការលំបាកក្នុងការ ឈានដល់ចំណុចដ៏សំខាន់ក្នុងជីវិតរបស់ពួកគេ។ តំណាក់កាលវិវត្តន៏ក្នុងជីវិត គឺជា ជំនាញ ឬភារៈកិច្ច ដែល កុមារ ភាគច្រើនបំផុតដែល អាចធ្វើបាន នៅក្នុង អាយុជាក់លាក់មួយ។ ឧទាហរណ៍:
 
o   ការចេះទប់លំនឹងក្បាល
o   ការចេះលូន
o   ការចេះវា
o   ការចេះអង្គុយ
o   ការចេះដើរ និង ការចេះរត់

 

រួមគ្នាជាមួយនឹងគ្រូពេទ្យចលនារបស់អ្នក លោកអ្នកអាចពិនិត្យមើលការលូតលាស់ ដ៏សំខាន់ៗទាំងអស់ខាងលើ ព្រមជាមួយនឹងតារាងនៃការអភិវឌ្ឍន៏ជាបន្តទៅទៀត។
ចំណាយពេលអ្នកមួយជំហ៊ានម្តងៗ តាមរយៈការលូតលាស់កូនរបស់លោកអ្នកឱ្យសមស្របនឹងអាយុកាលរបស់ពួកគេ។