ការព្យាបាលដោយចលនាសំរាប់កិច្ចការប្រចាំថ្ងៃ
ការព្យាបាលដោយចលនាសំរាប់កិច្ចការប្រចាំថ្ងៃលើកកម្ពស់ សុខភាព និងសុខុមាលភាពនៅពេលបំពេញកិច្ចការប្រចាំថ្ងៃ។ គោលដៅចម្បងគឺដើម្បីឱ្យមនុស្សចូលរួមក្នុងសកម្មភាពរស់នៅប្រចាំថ្ងៃរបស់ពួកគេ។ ការស្តារឡើងវិញតាមរយៈ ការព្យាបាលដោយចលនាសំរាប់កិច្ចការប្រចាំថ្ងៃ។ការព្យាបាលដោយចលនាសំរាប់កិច្ចការប្រចាំថ្ងៃ ជួយមនុស្សដែលនៅមានកម្រិត ឬពិការភាពឱ្យសម្រេចបាននូវសក្តានុពលពេញលេញរបស់ពួកគេ។ វាជួយដោះស្រាយបញ្ហាដែលរំខានដល់ការអនុវត្តសកម្មភាពរស់នៅប្រចាំថ្ងៃដែលត្រូវការ និងសំខាន់សម្រាប់ខ្លួនគេ។ យើងដោះស្រាយបញ្ហានេះដោយប្រើការអនុវត្តជាមូលដ្ធាន។ ការព្យាបាលគឺផ្តោតលើបុគ្គល និងក្រុមគ្រួសារ។
ការព្យាបាលដោយចលនាសំរាប់កិច្ចការប្រចាំថ្ងៃសម្រាប់មនុស្សពេញវ័យ
សេវាកម្មរបស់យើងផ្តល់ជូនអតិថិជនរបស់យើងនូវការយកចិត្តទុកដាក់ជាលក្ខណៈបុគ្គលក្នុងគោលបំណងដោះស្រាយបញ្ហារាងកាយ ការយល់ដឹង និងសង្គម។ការព្យាបាលដោយការងារជួយកែលម្អសុខភាពអតិថិជនរបស់យើងតាមរយៈ៖• ការស្តារឡើងវិញ ឬថែទាំមុខងារ ការប្រើប្រាស់ដៃ សតិអារម្មណ៏ និងទំនាក់ទំនងសង្គម។•ការបន្សាំអោយចុះសម្រុង និងការកែប្រែនៃបរិស្ថាន។
ការព្យាបាលដោយចលនាសំរាប់កិច្ចការប្រចាំថ្ងៃសម្រាប់កុមារ
ការព្យាបាលដោយការងារជួយកុមារបង្កើនការយល់ដឹង ការប្រើប្រាស់ដៃ ដំណើរការសតិអារម្មណ៍ ទំនាក់ទំនង និងជំនាញលេងដែលចាំបាច់សម្រាប់ការអភិវឌ្ឍន៍របស់ពួកគេ។ ការព្យាបាលត្រូវបានអនុវត្តតាមរយៈការលេង និងអនុញ្ញាតឱ្យកុមាររៀន និងទទួលបានសមត្ថភាពថ្មីដើម្បីជោគជ័យ។ជំងឺទូទៅដែលត្រូវបានព្យាបាលដោយអ្នកព្យាបាលដោយចលនាសំរាប់ធ្វើកិច្ចការប្រចាំថ្ងៃគឺត្រូវបានកំណត់ចំពោះ៖ជម្ងឺ Down syndromeពិការខួរក្បាលជំងឺដាច់សរសៃឈាមខួរក្បាលជម្ងឺអវះជីវះធ្វើចលនាខុសប្រក្រតីជម្ងឺហ្សែនបញ្ហាម៉ូទ័រសម្របសម្រួលជម្ងឺ ADHDអូទីស្សឹមទារកមិនគ្រប់ខែ
មានតែគ្លីនិកព្យាបាលដោយចលនាភ្នំពេញ តែមួយគត់ក្នុងទីក្រុងភ្នំពេញ ដែលមានវិធីសាស្រ្តបីប្រភេទដើម្បីដោះស្រាយបញ្ហារបស់ពួកគេ។ តាមរយៈការសហការគ្នាយ៉ាងខ្លាំងរវាងអ្នកព្យាបាលដោយចលនាសំរាប់ធ្វើកិច្ចការប្រចាំថ្ងៃ គ្រូពេទ្យកាយសម្បទា និងគ្រូពេទ្យព្យាបាលការនិយាយ និងភាសា យើងអាចធ្វើការវាយតម្លៃបានហ្មត់ចត់តាម តម្រូវការជាក់លាក់ របស់កុមារ និងមនុស្សពេញវ័យតាមរយះសកម្មភាពរាងកាយ និងបរិស្ថានកំពុងត្រូវបានពង្រឹង!
