តើការហ្វឹកហ្វឺនលំហាត់ប្រាណឯកជនគឺជាអ្វីទៅ?

ការហ្វឹកហ្វឺនលំហាត់ប្រាណឯកជន គឺជាជំរើសដ៏ល្អមួយសម្រាប់អ្នក ដែលចង់ធ្វើឲ្យសុខភាពរបស់ខ្លួនបានកាន់តែប្រសើរឡើង ឬចំរើនកម្លាំងរបស់ខ្លួនបានយ៉ាងមានប្រសិទ្ធិភាព។ អត្ថប្រយោជន៍នៃគ្រូហ្វឹកហ្វឺនលំហាត់ប្រាណឯកជនគឺថា គាត់នឹងពិនិត្យមើលសុខភាពរបស់លោកអ្នកយ៉ាងដិតដល់ ដោយបញ្ជីសំនួរ និងការពិនិត្យកាយសម្បទា។ គាត់ក៏អាចជួយឆ្លើយសំនួរអ្វី ដែលទាក់ទងទៅនឹងជីវជាតិអាហារ និងអាចជួយជំរុញចិត្តលោកអ្នក ហើយ សំខាន់ជាងនេះទៅទៀត គាត់អាចជួយលោកអ្នកឲ្យមានចិត្តព្យាយាមតទៅមុខទៀតបាន។

តើកម្មវិធីនេះ ធ្វើយ៉ាងដូចម្ដេចទៅ?

បន្ទាប់ពីធ្វើការវិភាគសុខភាពរាងកាយ ហើយគ្រូហ្វឹកហ្វឺន និងអតិថិជនពិគ្រោះគ្នា ដើម្បីជ្រើសរើគោលដៅរបស់អ្នកជំងឺ នោះគ្រូហ្វឹកហ្វឺននឹងរៀបចំកម្មវិធីមួយ ដែលណែនាំអ្នកជំងឺឲ្យបោះជំហានឆ្ពោះទៅកាន់គោលដៅនោះ ដោយមានសុវត្ថិភាព និងប្រសិទ្ធិភាព។

នៅគ្លីនិករបស់យើងខ្ញុំ លោក មាក់ ឆេន ជាគ្រូហ្វឹកហ្វឺនលំហាត់ប្រាណឯកជន ដែលបានទទួលវិញ្ញាបនបត្រអន្តរជាតិពី «វិជ្ជាស្ថាននៃវិជ្ជាសាស្ត្រកីឡា» ហើយលោកជាគ្រូពេទ្យព្យាបាលដោយចលនាមានលក្ខណៈសម្បត្តិត្រឹមត្រូវ និងមានបទពិសោធច្រើនទៀតផង។ គាត់ប្រើក្បួនហាត់ប្រាណ “OPT” (Optimum Performance Training=ការហ្វឹកហ្វឺនលំហាត់ប្រាណដោយមានប្រសិទ្ធិភាពបំផុត) ដែលជាកម្មវិធីហ្វឹកហ្វឺនលំហាត់ប្រាណមុនគេបង្អស់ក្នុងវិស័យសុខភាព ដែលយកបទពិសោធ និងវិជ្ជាសាស្ត្រជាមូលដ្ឋាន។ តាមរយៈក្បួនហាត់ប្រាណ “OPT” នេះ គ្រូហ្វឹកហ្វឺនអាចរៀបចំកម្មវិធីលំហាត់ប្រាណបានដោយជាក់លាក់ មិនចេះតែព្រាវៗ។

វិធីសាស្ត្រនេះ គ្រប់គ្រាន់ មានប្រសិទ្ធិភាព និងសុវត្ថិភាព ហើយវាមានការជួយលម្អសមត្ថភាពក្នុងគ្រប់វិស័យទាំងអស់ជាគោលដៅ រួមមានការបត់បែន ភាពនឹងរបស់ស្នូលដងខ្លួន លំនឹង ថាមពល កម្លាំង ហើយភាពអំណត់របស់បេះដូង និងសួត។

ទោះបីជាគោលដៅរបស់លោកអ្នក គឺកាត់បន្ថយខ្លាញ់ក្នុងរូបកាយ ចំរើនកម្លាំង ការពាររបួស ឬកែលម្អសុខភាពទូទៅរបស់លោកអ្នកក៏ដោយ ក៏ការហ្វឹកហ្វឺនដោយក្បួនហាត់ប្រាណ “OPT” គឺជាជំរើសរើសប្រសើរបំផុតសម្រាប់លោកអ្នក!

បើសិនជាលោកអ្នកត្រូវការព័ត៌មានបន្ថែម ឬមានសំនួរណាសម្រាប់គ្រូហ្វឹកហ្វឺន សូមទាក់ទងមកគ្លីនិកយើងខ្ញុំ។