ការវិភាគនិងការវាយតំលៃលើរបៀបរត់

 “ការវិភាគនិងការវាយតំលៃលើរបៀបរត់”  របស់យើងខ្ញុំរួមបញ្ចូលគ្នារវាងការវិភាគវិធីសាស្ត្រនៃការរត់ នឺងការវិភាគទៅលើច្បាប់ម៉េកានិក(ចលនានិងសំណង់រូបរាងកាយ) ដើម្បីផ្តល់នូវយុទ្ធសាស្រ្តពង្រឹងនូវភាពឥតខ្ចោះ នៃការធ្វើសកម្មភាព និងដើម្បីការការពារនូវការងរបួស ។យើងធ្វើការវិភាគ ទៅលើវីដេអូរដើម្បីស្វែងរកចំនុចអតុល្យភាព ហើយយើងនិងបង្កើតផែនការព្យាបាលដ៏លំអិតមួយសំរាប់អតិថិជនម្នាក់ៗ ដែលផ្តោតសំខាន់ទៅលើការពង្រឹងភាពបទបែន ការទបលំនឹង បច្ចេកទេស និងភាពអំណត់។  យើងផ្តល់យោបល់លើកម្មវិធីរត់ដែលសាកសមចំពោះ៖ការត់ជាលើកដំបូង រឺក៏ការត់ក្រោយមានរបួស និងការហ្វឹកហាត់ដើម្បីចូលរួមព្រឹត្តិការណ៏រត់ប្រណាំងណាមួយ។

អ្នកគ្រូព្យាបាលដោយចលនាលីតវីណា ដែលមានចំណេះដឹងអំពីគន្លឺះយុទ្ធសាស្រ្តនៃការរត់ និង ច្បាប់ម៉េកានិក(ចលនានិង សំណង់រូបរាងកាយ) បានសិក្សាកក្តាទាំងអស់ខាងលើមកពីអ្នកស្រាវជ្រាវដ៏ល្បីៗជាច្រើនជុំវិញពិភពលោក។

តើលោកអ្នកចង់ចាប់ផ្តើមការរត់ជាលើកដំបូងរឺ? តើលោកអ្នកទើបតែជាសះស្បើយពីរបួសរឺ? តើលោកអ្នកមិនអាចជាសះស្បើយពីរបួសរ៉ាំរ៉ៃឬ? តើលោកអ្នកចង់ហ្វឹកហាត់ដើម្បីចូលរួមព្រឹត្តិកាណ៏ធំៗដែឬទេ?  ប្រសិនបើលោកអ្នកមានបំណងធ្វើកិច្ចការ មួយក្នុងចំណោមកិច្ចការជាច្រើនដែលបានលើកឡើងខាងលើនេះ “ការវិភាគនិងការវាយតំលៃទៅលើរបៀបរត់” គឺជាជំរើសដ៏ល្អបំផុតសំរាប់លោកអ្នកដើម្បីឈានទៅមុខ ។

តើការវិភាគនិងការវាយតំលៃទៅលើរបៀបរត់រួមបញ្ចូលអ្វីខ្លះ?

-ការត្រួតពិនិត្យទាំងស្រុងទៅលើប្រពន្ធ័សាច់ដុំឆ្អឹង ការពិភាក្សាអំពីរបួសចាស់ ឬក៏របួសថ្មី និងការពិភាក្សាទៅលើគោលបំណងនៃការត់ ។

- ការវិភាគទៅលើវីដេអូ យុទ្ធសាស្ត្រនៃការរត់ និងការវិភាគទៅលើច្បាប់ម៉េកានិក (ចលនានិងសំណង់រូបរាងកាយ)

- ការបង្ហាត់ និងការកែតម្រូវគន្លឹះ ឬយុទ្ធសាស្ត្រ

-ផ្អែកទៅលើការត្រួតពិនិត្យសាច់ដុំនិងឆ្អឹង ហើយនិងការវិភាគទៅលើវីដេអូ ចំណុចខ្លាំងនឹងលក្ខណ៏កម្មវិធីមួយដោយឡែកពីគ្នា និងត្រូវផ្តល់ជួនដើម្បីពង្រឹងបញ្ហាច្បាប់ម៉េកានិក (ចលនានិងសំណង់រូបរាងកាយ)។

-ផែនការរត់ ស្តីអំពីរបៀបសហការគ្នារវាង គន្លឹះការផ្លាស់ប្តូ កំលាំង និងស្ថានភាព។